Friday, June 14, 2019

តើធ្វើដូចម្តេចដើម្បីសម្រេចចិត្តលើជំនាញសិក្សារបស់អ្នក?


ការជ្រើសយកមុខជំនាញសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សាគឺជារឿងមួយពិបាក ជាពិសេសនៅពេលដែលជាមនុស្សគ្រប់គ្នានៅជុំវិញអ្នកបានកំណត់គោលដៅអនាគតរបស់ពួកគេហាក់មានលក្ខណៈប្រសើរ។​ ការជ្រើសរើសមុខជំនាញត្រឹមត្រូវហើយសាកសមគឺវាអាចេជួយសន្សំពេលវាលានិងប្រាក់កាសដល់យើង។​ ខាងក្រោមនេះជាគន្លះមួយចំនួនសម្រាប់ជាជំនួយដល់ការសម្រេចក្នុងជ្រើសរើសមុខជំនាញសិក្សាឲ្យមានភាពប្រសើរ៖
១.​​ ពិចារណាអំពីចំណង់ចំណូលចិត្ដរបស់អ្នក៖
ជ្រើសរើសមុខជំនាញដែលយើងមានចំណង់ចំណូលចិត្ត វាជារឿងមួយសំខាន់ក្នុងជីវិតជានិស្សិតដ្នាក់ឧត្តមសិសក្សា ប៉ុន្តែជាញឹកញាប់កូនសិស្សភាគច្រើនបានមើលរំលង។ ផ្ទុយទៅវិញពួកគេច្រើនតែសួរខ្លួនឯងថា: "តើខ្ញុំអាចរកការងារអ្វីបាន នៅពេលដែលជ្រើសរើសមុចជំនាញនេះ?" "តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើជ្រើសរើសមុខជំនាញនេះ?"
២. គិតអំពីមុខវិជ្ជាដែលអ្នកចូលចិត្តនិងថ្នាក់រៀននៅវិទ្យាល័យ៖
ទោះបីជាអ្នកមិនដឹងថាអ្នកចង់ក្លាយជាអ្វី នៅពេលអ្នកធំឡើង ប៉ុន្តែអ្នកនៅតែអាចកំណត់ជំនាញនិងការចាប់អារម្មណ៍របស់អ្នកដោយមើលត្រឡប់ទៅមើលប្រវត្តិសិក្សារបស់អ្នក ថាតើមុខវិជ្ជាណាមួយដែលអ្នកបានចូលចិត្តបំផុត ហើយយើងពូកែលើមុខវិជ្ជាមួយណា?
៣. ពិចារណាពីលទ្ធភាពការងារ ប៉ុន្តែកុំឈ្លក់វង្វេងនឹងវាខ្លាំងពេក៖
មិនត្រូវគិតពីការជ្រើសរើសយកមុខជំនាញសិក្សាដូចជាការស្នើសុំការងារ ប៉ុន្តែត្រូគិតថាវាជាការជ្រើសរើសផ្លូវជីវិតរបស់អ្នក។
៤. ពិចារណាកិត្តិនាមរបស់សាលា៖
តើជំនាញវិជ្ជាជីវៈមុខជំនាញមួយណាដែលសាលានោះផ្តោតខ្លាំងជាងហើយល្បីសារពត៌មានឱសថវិស្វករ?ធនាគារ? គណនេយ្យឬមុខជំនាញណាមួយ?
៥. ណាត់ជូបអ្នកមានបទពិសោធន៍ឬអ្នកប្រឹក្សាយោបល់៖
ការណាត់ជួបប្រឹក្សាយោបល់ជាមួអ្នកមានបទពិសោធន៍ក៏អាចជួយយើងសម្រេចចិត្តមានភាពប្រសើរផងដែរ៕
ប្រភព៖ អត្ថបទប្រែសម្រួលពី WikiHow

No comments:

Post a Comment