Friday, June 14, 2019

តើមានវិធីសាស្ត្រឬគន្លឹះអ្វីដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការសិក្សារៀនសូត្រ?


នៅពេលយើងនិយាយពីរបៀបសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាពនោះ មិនមែនគ្រប់វិធីសាស្រ្តទាំងអស់សុទ្ធតែត្រឹមត្រូវល្អឥតខ្ចោះមួយរយភាគរយនោះទេ។ សិស្សម្នាក់ៗគួរស្វែងរកវិធីសាស្រ្តណាឬទីកនិចដែលគាត់គិតថា សាកសមឬអាចឲ្យគាត់សិក្សាប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ការសិក្សាប្រកបដោយប្រសិទ្ធភាពចាប់ផ្តើមដោយអាកប្បកិរិយាត្រឹមត្រូវ និងត្រូវការពេលវេលាច្រើនហើយត្រូវមានការអត់ធ្មត់ខ្ពស់
ខាងក្រោមនេះជាទីកនិចខ្លះៗដែលសិស្សម្នាក់ៗគួរពិចារណា៖
១. រៀបចំឬត្រៀមជាមុន៖ ការដែលយើងត្រៀមខ្លួនជាមុនដោយមើលមេរៀនជាមុន នោះវាអាចជួយឲ្យយើងឆាប់់ចាប់បាននៅពេលដែលគ្រូពន្យល់បន្ថែម។
២.​យកចិត្តទុកដាក់ស្តាប់គ្រូ៖ ការផ្ចង់អារម្មណ៍ស្តាប់គ្រូពន្យល់ជាកត្តាសំខាន់ដែលជួយឲ្យយើងងាយយល់និឆាប់ចាប់បាននូវអ្វីដែលគ្រូកំពុងពន្យល់។
៣. សួរសំនួរប្រសិនបើអ្នកមិនយល់៖ ត្រូវហ៊ានលើកដៃហើយសួរសំណួរទៅកាន់គ្រូប្រសិនបើយើងមិនយល់អ្វីមួយ។​​ ប្រសិនបើអ្នកមិនមានអារម្មណ៍ថាមិនមានទំនុកចិត្តក្នុងការសួរនៅចំពោះមុខអ្នកគ្រប់គ្នា យើងគួរ noteសំណួរទុកដើម្បីសួរគ្រូពេលចេញពីថ្នាក់។
៤.​ ធ្វើតារាងពេលវេលាឬកាលវិភាគសម្រាប់រៀនខ្លួនឯង៖ ការបែងចែកពេលវេលារៀនសូត្រគឺជារឿងចាំបាច់មួយដែលយើងត្រូធ្វើ ដើម្បីឲ្យការសិក្សាមានប្រសិទ្ធិភាព។ យើគួធ្វើកាបែងចែកម៉ោងណាយើងគួររៀនមុខវិជ្ជាអ្វី ហើយត្រូវរៀនតាមកាលវិភាគដែលយើងរៀមចំរួច។
៥. កត់ចំណាំ៖ ការកត់ចំណាំជួយឲ្យយើងឆាប់ចងចាំនូវអ្វីដែលគ្រូបានពន្យល់​ នៅពេលយើងរំលឹកមេរៀនពេលក្រោយ។
 Sources: sourmouy.com

No comments:

Post a Comment