Monday, September 16, 2019

អាថ៌កំបាំងទំនាក់ទំនង៣ចំនុចដែលធ្វើអោយជីវិតអ្នករីកចម្រើន

ក្នុងអាជីវកម្មមួយមិនអាចរីកចម្រើនដោយខ្វះធាតុផ្សំជាច្រើនដែលធាតុផ្សំក្នុងនោះរួមមាន ចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ ចំណេះដឹងទីផ្សារ ចំណេះដឹងគ្រប់គ្រងធនធានមនុស្ស ចំណេះដឹងផ្នែកទំនាក់ទំនង និងចំណេះដឹងជាច្រើនទៀត។ ថ្ងៃនេះក្រុមការងារសូមលើកយកចំណេះដឹងមួយសំខាន់ក្នុងចំណោមចំណេះដឹងទាំងអស់ដែលជាធាតុផ្សំសំខាន់ក្នុងដំណើរការរីកចម្រើនវិស័យអាជីវកម្មមកចែករំលែកដល់បងប្អូនទាំងអស់ដែលមានបំណងបង្កើតឬកំពុងដំណើរការអាជីវកម្មផ្ទាល់ខ្លួននោះគឺចំណេះដឹងផ្នែកទំនាក់ទំនង៖ ដើម្បីទទួលបានប្រសិទ្ធភាពទំនាក់ទំនងអ្នកគួរគាប្បីយល់ដឹងចំនុចមួយចំនួនដូចខាងក្រោម៖
I.              យល់គោលការណ៍ទំនាក់ទំនង
ទំនាក់ទំនងមានស្រសិទ្ធភាពមានន័យថាជាការផ្តល់និងទទួលបានពត៌មានចំគោលដៅច្បាស់លាស់ដែលអាចប្រើជាការបាន។
II.            យល់ដឹងទ្រឹស្តីទំនាក់ទំនង
ការប្រាស្រ័យទាក់ទង៖ ជាការបញ្ជូនពត៌មានឬសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឬច្រើននាក់ ឬ ពីមនុស្សមួយក្រុមទៅមនុស្សមួយក្រុមទៀតក្នុងគោលបំណងច្បាស់លាស់ជាក់លាក់ណាមួយ។​
III.           វត្ថុបំណងគោលដៅទំនាក់ទំនងច្បាស់លាស់
ក្នុងការប្រាស្រ័យទាក់ទង់ប្រសិនបើអ្នកពុំមានវត្ថុបំណងច្បាស់លាស់នោះទេ ការប្រាស្រ័យទាក់ទងរបស់អ្នកនឹងមិនទទួលបានប្រសិទ្ធភាពច្រើនឡើយ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគាប្បីសួរសំនួរដូចខាងក្រោមនេះមុនសិន៖ តើមនុស្សដែលអ្នកទាក់ទងនោះជានរណា? តើអ្នកទាក់ទងគាត់ក្នុងគោលបំណងអ្វី? តើអ្នកធ្វើការណាត់គាត់ជួបដោយរបៀបណា កន្លែងណា ពេលណា? តើសំភារៈអ្វីខ្លះដែលអ្នកត្រូវប្រើប្រាស់ក្នុងការទំនាក់ទំនងនោះ? តើអ្នកនិងផ្តល់អ្វីជាការអរគុណចំពោះការផ្តល់ពេលជួបមួយនេះ?
          -ស្គាល់ប្រភេទអ្នកស្តាប់
ក្នុងភាសាទំនាក់ទំនងគេចែកអ្នកស្តាប់ជាពីរប្រភេទដូចខាងក្រោម៖
១៖ អ្នកស្តាប់សកម្មៈ ជាប្រភេទអ្នកស្តាប់ដែលយកចិត្តទុកដាក់១០០%ចំពោះអ្នកផ្តល់ពត៌មានឬអ្នកនិយាយដែលជាទូទៅអ្នកស្តាប់ប្រភេទនេះគឺធ្វើអោយអ្នកផ្តល់ពត៌មានមានកំលាំងចិត្តច្រើនក្នុងការផ្តល់ពត៌មានលំអិតព្រមទាំងទទួលបានផលច្រើន។ អ្នកស្តាប់ប្រភេទនេះជាទូទៅបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកពត៌មានរួមទាំងមានសំភារៈសម្រាប់កត់ត្រាពត៌មានបានយ៉ាងល្អដែលធ្វើអោយការប្រាស្រ័យទាក់ទងពួកគេទទួលបានជោគជ័យស្ទើតែ១០០%។
២៖ អ្នកស្តាប់អសកម្មៈ អ្នកស្តាប់ប្រភេទនេះមិនបានបង្ហាញការចូលរួមសកម្មក្នុងការទំនាក់ទំនងនោះទេដែលជាក់ស្តែងអ្នកផ្តល់ពត៌មានមិនមានទំនុកចិត្តក្នុងការផ្តល់អោយបានលំអិតនោះដែរតែមិនមែនមានន័យថាពួកគេមិនស្តាប់អ្នកនិយាយនោះដែរ គ្រាន់តែមិនបានរៀបចំខ្លួនទាំងស្រុងក្នុងការប្រាស្រ័យទាក់ទងមួយនេះប៉ុណ្ណោះ។ ប្រភេទអ្នកស្តាប់នេះមិនសូវទទួលបានប្រសិទ្ធភាពច្រើនក្នុងការប្រាស្រ័យទាក់ទងនោះទេ។ តែដើម្បីទទួលបានប្រសិទ្ធភាពច្រើនជាងនេះអ្នកគួរមាននិតិវិធីមួយចំនួនដូចដូចជា៖ ផ្អាក់ការនិយាយបន្តិចសិនដើម្បីពិនិត្យមើលថាតើគាត់កំពុងស្តាប់អ្នកដែរឬទេ? ប្រសិនបើគាត់មិនមានប្រតិ្តកម្មអ្វីទេនោះបានន័យថាគាត់មិនបានកំពុងស្តាប់អ្នកនោះទេ។ ម្យ៉ាងវិញទៀតអ្នកអាចសូមអោយអ្នកស្តាប់រំលឹកឡើងវិញនូវខ្លឹមសារដែលអ្នកបានផ្តល់ជូន។​

អត្ថបទដកស្រង់: Google
ប្រភព:businessmindscambodia

No comments:

Post a Comment