១ ទទួលយកភាសាអង់គ្លេសជាភាសាចំលែក
ពេលខ្លះអ្នកអាចរកឃើញលំនាំក្នុងវេយ្យាករណ៍ភាសាអង់គ្លេស ប៉ុន្តែពេលខ្លះទៀតភាសាអង់គ្លេសមានលក្ខណះមិនសមហេតុផលទាល់តែសោះ។ ជាឧទាហរណ៍ហេតុអ្វីបានជា "Read" (Reed) និង "Read" (Red) ពាក្យដូចគ្នាប៉ុន្តែនិយាយខុសគ្នាអាស្រ័យលើថាតើអ្នកកំពុងនិយាយក្នុងអតីតកាលឬបច្ចុប្បន្នកាល? ឬហេតុអ្វីបានជា "Mice" ជាពហុវចនៈ "កណ្ដុរ" ប៉ុន្តែ "Houses" គឺជាពហុវចនៈនៃ "ផ្ទះ"?
ជាអកុសលមានករណីលើកលែងជាច្រើនស្ទើរតែស្មើរទៅនឹងច្បាប់ដែលមាននៅក្នុងភាសាអង់គ្លេសទៅហើយ។ វាមិនងាយស្រួលឡើយក្នុងការរៀនសូត្រពីរបៀបនិយាយភាសាអង់គ្លេសឱ្យបានត្រឹមត្រូវប្រសិនបើអ្នកព្យាយាមរកហេតុផលសម្រាប់អ្វីគ្រប់យ៉ាង។ ពេលខ្លះភាសាអង់គ្លេសគឺចម្លែកនិងមិនអាចពន្យល់បានដូច្នេះអ្វីដែលល្អបំផុតដែលត្រូវធ្វើនោះគឺគ្រាន់តែចងចាំករណីលើកលែងចំម្លែកៗទាំងនោះ ហើយបន្ដទៅមុខទៀត។
២ ជ្រមុជចូលទៅក្នុងអោយជ្រៅជាមួយនឹងភាសាអង់គ្លេស
ការសិក្សាភាសាអង់គ្លេសរយៈពេលមួយម៉ោងម្តងក្នុងមួយសប្តាហ៍គឺមិនគ្រប់គ្រាន់ទេ ក្នុងការធ្វើឱ្យភាសាអងគ្លេសរបស់យើងរីកចំរើនពិតប្រាកដនោះ។ មធ្យោបាយល្អបំផុតដើម្បីបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់យើងបាន យ៉ាងហោចណាស់គឺត្រូវចំណាយពេល១០ទៅ២០នាទីដើម្បីហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ សូមជ្រមុជខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបានរាល់ពេលដែលអ្នកសិក្សាហើយអ្នកត្រូវប្រឹងប្រែងស្តាប់ អាន និងថែមទាំងនិយាយចេញមកនូវអ្វីដែលជាភាសាអង់គ្លេសដែលអ្នកគិតថាពិបាកសម្រាប់អ្នក។ ប្រសិនបើអ្នកចង់និយាយភាសាអង់គ្លេសដោយស្ទាត់ជំនាញអ្នកត្រូវតែធ្វើឱ្យវាក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក។
៣ ឈប់គិតថាខ្លួនឯងជារៀនភាសាអង់គ្លេស តែត្រូវគិតថាខ្លួនជាអ្នកនិយាយភាសាអង់គ្លេស
អាកប្បកិរិយាត្រឹមត្រូវអាចធ្វើឱ្យមានភាពខុសគ្នារវាងបរាជ័យនិងភាពជោគជ័យ។ ឈប់គិតខ្លួនឯងថាជាអ្នកដែលកំពុងរៀនភាសាអង់គ្លេសហើយចាប់ផ្តើមគិតខ្លួនឯងថាជាមនុស្សដែលនិយាយភាសាអង់គ្លេស។ វាជាការផ្លាស់ប្តូរបន្តិចបន្តួចប៉ុន្តែវានឹងធ្វើអោយយើងមានអារម្មណ៍ជឿជាក់និងជួយឱ្យយើងប្រើភាសាអង់គ្លេសដែលយើងចេះច្បាស់ជាងមុនទ្វេដង។
នេះក៏មានន័យថាយើងត្រូវចាប់ផ្តើមគិតជាភាសាអង់គ្លេស។ ឧទាហរណ៍ប្រសិនបើយើងចង់និយាយពាក្យ "ផ្លែប៉ោម" ជាភាសាអង់គ្លេស ឥឡូវយើងប្រហែលជាគិតអំពីពាក្យនេះនៅក្នុងភាសាដើមរបស់យើងហើយ បន្ទាប់មកព្យាយាមគិតពីពាក្យត្រឹមត្រូវជាភាសាអង់គ្លេស។ ផ្ទុយទៅវិញសូមព្យាយាមគិតអំពីរូបភាពនៃផ្លែប៉ោមមួយ ហើយបន្ទាប់មកគិតពីពាក្យអង់គ្លេស "ផ្លែប៉ោម" ។ ភាពស្ទាត់ជំនាញពិតប្រាកដកើតមានឡើងនៅពេលដែលយើងឈប់បកប្រែពាក្យជាភាសាដើមរបស់យើង ប៉ុន្ដែត្រូវគិតពីរូបភាពវិញ។
៤ ត្រូវចងចាំថាចម្លើយគឺស្ថិតនៅក្នុងសំណួរ
ស្តាប់ដោយប្រុងប្រយ័ត្ននៅពេលមាននរណាម្នាក់សួរយើងនូវសំនួរជាភាសាអង់គ្លេស នោះយើងនឹងឆ្លើយបានយ៉ាងត្រឹមត្រូវគ្រប់ពេល។ សំណួរក្នុងភាសាអង់គ្លេសគឺដូចជាកញ្ចក់:
Does he…..? Yes, he does.
Can she….? Yes, she can.
Is it….? Yes, it is.
ប្រសិនបើនរណាម្នាក់សួរសំនួរអ្នកហើយយើងមិនប្រាកដថាត្រូវឆ្លើយរបៀបណានោះសូមចាប់ផ្តើមដោយគិតអំពីពាក្យដែលប្រើក្នុងសំណួរ។ ព្រោះអ្នកដែលសួរសំនួរបាននិយាយពាក្យភាគច្រើនដែលយើងត្រូវការដើម្បីឆ្លើយរួចអស់ទៅហើយ។ ជំនួសឱ្យគ្រាន់តែចងចាំវេយ្យាករណ៍ភាសាអង់គ្លេស សូមចាប់ផ្តើមស្វែងរកគំរូដូចនេះវិញ។ មានមធ្យោបាយដ៏សាមញ្ញជាច្រើនដើម្បី "ជួយដោះស្រាយបញ្ហានេះ" និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចងចាំពាក្យដែលត្រឹមត្រូវក្នុងការឆ្លើយសំនួរ។
៥ ធ្វើលើសពីការស្តាប់
នៅពេលសិស្សភាគច្រើនស្តាប់ភាសាអង់គ្លេសដែលនិយាយពីជនជាតិដើមពួកគេផ្តោតលើការយល់នូវអត្ថន័យរបស់ពាក្យទាំងអស់។ នេះពិតជាសំខាន់ណាស់ប៉ុន្តែមានរឿងច្រើនទៀតដែលយើងអាចរៀនពីការស្តាប់បាន។ សូមព្យាយាមកុំគ្រាន់តែយល់នូវអត្ថន័យនៃពាក្យទាំងនោះប៉ុនោះឡើយ ព្រោះរបៀបនិយាយដែលបុគ្គលនោះប្រើគឺសំខាន់ណាស់។ សូមកត់សម្គាល់ពាក្យដែលមនុស្សម្នាក់ភ្ជាប់គ្នាក្នុងប្រយោគឬនៅពេលដែលពួកគេនិយាយថា "ya" ជំនួសឱ្យ "you" ។ សូមព្យាយាមចងចាំព័ត៌មានលម្អិតទាំងនេះនៅពេលដែលអ្នកនិយាយ នោះភាសាអង់គ្លេសរបស់អ្នកនឹងចាប់ផ្តើមមានលក្ខណៈធម្មជាតិកាន់តែច្រើន។
និយាយតែងតែងាយស្រួលជាងធ្វើមែនទេ? នៅពេលយើងស្តាប់ជនជាតិដើមដែលនិយាយភាសាអង់គ្លេសវាអាចពិបាកក្នុងការយល់គ្រប់ពាក្យដែលត្រូវបានគេនិយាយ។ ពួកគេអាចប្រើពាក្យជាច្រើនដែលយើងមិនស្គាល់និយាយលឿនពេកឬមានសំលេងខ្លាំងពេក។
៦ ប្រើវាឬបាត់បង់វា
មានពាក្យមួយឃ្លាក្នុងភាសាអង់គ្លេសនិយាយថា "ប្រើវាឬបាត់បង់វា" ដែលមានន័យថាបើយើងមិនអនុវត្តន៏សមត្ថភាពភាសាអង់គ្លេសរបស់យើងទេ យើងនឹងអាចភ្លេចវាបានគ្រប់ពេល។ គំនិតនេះអាចប្រើដើម្បីជួយយើងអោយចងចាំពាក្យថ្មីៗក្នុងភាសាអង់គ្លេស។ វិធីល្អបំផុតមួយដើម្បីចងចាំពាក្យថ្មីគឺត្រូវប្រើវាភ្លាមៗដូច្នេះវានឹងស្ថិតនៅក្នុងការចងចាំរបស់យើង។ នៅពេលដែលយើងរៀនពាក្យថ្មីចូរព្យាយាមនិយាយវានៅក្នុងប្រយោគពីរបីដងក្នុងមួយសប្តាហ៍អោយទៀងទាត់ ក្រោយមកយើងនឹងមិនភ្លេចវាទៀតឡើយ។
៧ រៀននិងសិក្សាឃ្លា
ការនិយាយភាសាអង់គ្លេសស្ទាត់មានន័យថាអាចបង្ហាញពីគំនិតអារម្មណ៍និងគំនិតរបស់អ្នក។ គោលដៅរបស់អ្នកគឺនិយាយភាសាអង់គ្លេសដោយប្រើប្រយោគពេញលេញដូច្នេះហេតុអ្វីបានជាមិនរៀនវាក្នុងប្រយោគពេញលេញ? អ្នកនឹងរកឃើញថាភាសាអង់គ្លេសមានអត្ថប្រយោជន៍ច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រសិនបើអ្នកសិក្សាឃ្លាទាំងអស់ជាជាងវចនានុក្រមនិងកិរិយាស័ព្ទ។ ចាប់ផ្តើមដោយគិតអំពីឃ្លាដែលអ្នកប្រើជាញឹកញាប់ជាភាសាកំណើតរបស់អ្នកហើយបន្ទាប់មករៀនពីរបៀបនិយាយជាភាសាអង់គ្លេស។
៨ កុំរៀនវេយ្យាករណ៍ច្រើនពេក
គន្លឹះក្នុងការរៀនភាសាគឺការស្វែងរកតុល្យភាពរវាងការសិក្សានិងការអនុវត្ត។ ការនិយាយភាសាអង់គ្លេសដោយស្ទាត់ជំនាញគឺមិនដូចគ្នានឹងដឹងពីវេយ្យាករណ៍ភាសាអង់គ្លេសល្អឥតខ្ចោះទេសូម្បីតែអ្នកនិយាយភាសាអង់គ្លេសដើមកំណើតក៏មានកំហុសវេយ្យាករណ៍ដែរ! ភាពស្ទាត់ជំនាញគឺនិយាយអំពីការទំនាក់ទំនង។ នោះហើយជាមូលហេតុដែលពេលខ្លះវាសំខាន់ណាស់ដើម្បីដាក់សៀវភៅវេយ្យាករណ៍នៅឆ្ងាយដូច្នេះយើងអាចចេញនិងអនុវត្តជំនាញសរសេរ, អាន, ស្ដាប់និងនិយាយនៅក្នុងពិភពពិត។
៩ កុំខ្លាចមានកំហុស
ជួនកាលវាពិបាកក្នុងការធ្វើតាមច្បាប់វេយ្យាករណ៏និងរៀបពាក្យទាំងអស់ទៅក្នុងប្រយោគសាមញ្ញមួយ។ កុំអោយការភ័យខ្លាចក្នុងការនិយាយអ្វីមួយមិនត្រឹមត្រូវធ្វើអោយយើងឈប់និយាយ។ ទោះបីជាយើងគិតថាយើងកំពុងនិយាយខុសក៏ដោយចូរបន្តនិយាយ។ ស្ទើរតែគ្រប់ពេលវេលាហើយ មនុស្សនឹងយល់ពីអ្វីដែលយើងកំពុងព្យាយាមនិយាយ បើទោះជាយើងមានកំហុស។ លើសពីនេះទៅទៀត នៅពេលដែលយើងនិយាយកាន់តែច្រើនវាកាន់តែមានភាពងាយស្រួលហើយពាក្យដែលត្រឹមត្រូវភ្លាមៗនឹងត្រូវចងចាំ។
១០ រៀនពីមនុស្សគ្រប់គ្នា
យើងមិនចាំបាច់រៀនភាសាអង់គ្លេសពីសៀវភៅសិក្សានិងគ្រូបង្រៀនទេ - អ្នកដែលចេះនិយាយភាសាអង់គ្លេសអាចជួយយើងឱ្យអនុវត្តបាន។ សូមស្រមៃគិតថាយើងនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើនរណាម្នាក់សួរយើងជាភាសាកំណើតរបស់យើងថាត្រូវនិយាយអ្វីខ្លះ? តើយើងខឹងទេ? ទេ! យើងប្រហែលជារីករាយក្នុងការជួយ ដូចជាអ្នកនិយាយភាសាអង់គ្លេសភាគច្រើនរីករាយក្នុងការជួយយើងដែរ។ ប្រសិនបើយើងដឹងថាអ្នកណាម្នាក់និយាយភាសាអង់គ្លេស មិនថាជាមិត្តភក្តិឬអ្នករួមការងារនោះទេចូរឆ្លៀតឱកាសដើម្បីអនុវត្តនិងរៀនពីពួកគេ។
ប្រភព: businessmindscambodia

No comments:
Post a Comment