រៀនអង់គ្លេសយូរហើយនៅតែមានបញ្ហាមែនទេ?
តោះស្តាប់យោបល់វណ្ណា!
បាទមិត្តយុវវ័យ!មានគន្លឹះសំខាន់ៗមួយចំនួនដែលអាចជួយយើងអោយធ្វើជាម្ចាស់លើភាសាអង់គ្លេសបាន!
១និយាយដោយមិនភិតភ័យ និងអៀនអន់
បញ្ហាធំបំផុតដែលមនុស្សភាគច្រើនជួបប្រទះក្នុងការរៀនភាសាថ្មី មួយគឺភាពភ័យខ្លាចផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបារម្ភថាខ្លាចនិយាយអ្វីខុសឬក៏និយាយទៅខ្លាចគេ ស្តាប់មិនយល់ ដូច្នេះអ្នកទាំងនោះ មិនហ៊ាននិយាយអីទាំងអស់។ កុំធ្វើអីចឹងអោយសោះ។ វិធីលឿនបំផុតក្នុងការរៀនអ្វីមួយគឺត្រូវតែធ្វើវាម្តងហើយម្តង ទៀតរហូតដល់អ្នកអាចធ្វើវាបានល្អ។ ដូចអ្វីៗទៀតដែរ ការរៀនភាសាអង់គេ្លសទាមទារអោយមានការអនុវត្ត។ កុំអនុញ្ញាតិឲ្យភាពភ័យមួយនេះបញ្ឈប់អ្នកពីអ្វីដែលអ្នកចង់បាន។
២ប្រើប្រាស់ធនធានទាំងអស់ដែលអ្នកមាន
ទោះបីជាអ្នករៀនភាសាអង់គ្លេសនៅសាសាភាសាអង់គ្លេសក៏ដោយក៏វាមិន មានន័យថាអ្នកមិនអាចរៀននៅខាងក្រៅថ្នាក់នោះដែរ។ នៅពេលប្រើប្រាស់ប្រភពផ្សេងៗច្រើន វិធីសាស្រ្តនិងឧបករណ៍ផ្សេងៗតាមដែលអាចទៅរួចនឹងអនុញ្ញាតិអ្នកអោយ រៀនបានកាន់តែលឿន។ មានវិធីខុសៗគ្នាច្រើនយ៉ាងដែលអាចជួយអ្នកឲ្យបង្កើនភាសាអង់ គ្លេសរបស់អ្នក ដូចនេះកុំដាក់កំហិតខ្លួនឯងត្រឹម២ឬ៣វិធីធ្វើអ្វី។ អ៊ិនធឺណិតគឺជាប្រភពធនធានដ៏អស្ចារ្យមួយសំរាប់រកមើលអ្វីមួយហើយ សំរាប់អ្នករៀនភាសា វាពិតជាល្អឥតខ្ចោះ។
៣ធ្វើខ្លួនរបស់អ្នកឲ្យនៅជាប់នឹងអង់គ្លេស
មធ្យោបាយល្អប្រសើរបំផុតក្នុងការរៀនអង់គ្លេសគឺធ្វើខ្លួនរបស់ អ្នកឲ្យនៅជាប់ជាមួយវា។ កត់ត្រាអ្វីៗជាភាសាអង់គ្លេស ដាក់សៀវភៅអង់គ្លេសជុំវិញបន្ទប់របស់អ្នក ស្តាប់ការផ្សាយសំលេងតាមវិទ្យុជាភាសាអង់គ្លេស មើលព័ត៌មានជាភាសាអង់គ្លេស ខ្សែភាពយន្តនិងទូរទស្សន៍ក៏ដូចនោះដែរ។ និយាយភាសាអង់គ្លេសជាមួយបណ្តាមិត្តភក្តិនៅពេលណាដែលអ្នកគិតថា អាច។ មានសម្ភារៈជាភាសាអង់គ្លេសកាន់តែច្រើនជុំវិញអ្នក នោះអ្នកកាន់តែរៀនលឿនជាងមុនហើយវាកាន់ប្រកដថាអ្នកនឹងចាប់ ផ្តើមជាមួយពាក្យថា “ការគិតក៏ជាភាសាអង់គ្លេស”។
៤ស្តាប់អ្នកនិយាយជនជាតិដើមច្រើនតាមដែលអាចធ្វើទៅបាន
មានគ្រូបង្រៀនភាសាអង់គ្លេសល្អៗច្រើនដែលបានរៀនភាសាអង់គ្លេស ជាភាសាទីពីរ មុនពេលគាត់អាចបង្រៀនវាបាន។ ទោះពីជាយ៉ាងណាក៏ដោយក៏មានហេតុផលដែលនាំឲ្យសាលាល្អៗជាច្រើន ចង់ជួលគ្រូជនជាតិដើមដែលនិយាយភាសាអង់គ្លេស។ ហេតុផលមួយក្នុងចំនោមហេតុផលទាំងឡាយគឺថាគ្រូជនជាតិដើមទាំងនោះ និយាយស្ទាត់ជំនាញពីធម្មជាតិដែលសិស្សរៀនអង់គ្លេសគួរតែព្យាយាម ធ្វើតាម។ សិស្សរៀនភាសាកាន់តែនៅជិតគ្រូទាំងនោះ ពួកគេកាន់តែមានទំនុកច្រើន។
៥មើលទូរទស្សន៍និងភាពយន្តដែលនិយាយអង់គ្លេស
នេះមិនគ្រាន់តែជាមធ្យោបាយកំសាន្តក្នុងការរៀនមួយទេតែវា អាចជាវិធីដ៏មានប្រសិទ្ធភាពមួយដែរ។ ដោយមើលភាពយន្តជាភាសាអង់គ្លេស (ជាពិសេសរឿងដែលមានអក្សររត់ពេលនិយាយ) អ្នកអាចពង្រីកការសិក្សាពាក្យនិងអាចលឺលំហូរនៃការនិយាយពីតួ អង្គទាំងឡាយ។ ប្រសិនបើអ្នកស្តាប់ព័ត៌មាន អ្នកអាចលឺការនិយាយសង្កត់សំលេងប្លែកៗ។
៦ស្តាប់តន្ត្រីជាភាសាអង់គ្លេស
តន្ត្រីអាចជាវិធីសាស្រ្តមានប្រសិទ្ធភាពក្នុងការរៀនភាសា អង់គ្លេស។ ជាការពិត វាត្រូវ
បានគេប្រើជាញឹកញាប់ជាមធ្យោបាយក្នុងការបង្កើន សមត្ថភាពយល់ដឹង។ វិធីល្អបំផុតគឺស្តាប់ដោយមានអក្សររត់តាមការច្រៀង។ មានវែបសាយល្អៗជាច្រើនដែលអ្នកស្វែងរកអក្សរឬពាក្យពេចន៍នៃបទ ភ្លេងទាំងនោះ។ វិធីនេះ អ្នកអាចអនុវត្តការស្តាប់និងការអានរបស់អ្នកនៅពេលជាមួយគ្នា បាន ហើយបើអ្នកចង់ច្រៀងទៀតនោះ គឺពិតជាបាន។
បានគេប្រើជាញឹកញាប់ជាមធ្យោបាយក្នុងការបង្កើន សមត្ថភាពយល់ដឹង។ វិធីល្អបំផុតគឺស្តាប់ដោយមានអក្សររត់តាមការច្រៀង។ មានវែបសាយល្អៗជាច្រើនដែលអ្នកស្វែងរកអក្សរឬពាក្យពេចន៍នៃបទ ភ្លេងទាំងនោះ។ វិធីនេះ អ្នកអាចអនុវត្តការស្តាប់និងការអានរបស់អ្នកនៅពេលជាមួយគ្នា បាន ហើយបើអ្នកចង់ច្រៀងទៀតនោះ គឺពិតជាបាន។
៧រៀនអោយបានញឹកតាមដែលអាចធ្វើបាន
គ្រាន់រៀនអ្វីមួយដូចជាវេយ្យាករណ៍និងពាក្យពេចន៍និងការធ្វើលំហាត់ អ្នកពិតជាអាចបង្កើនចណេះដឹងនៃភាសាណាមួយបាន។
៨ធ្វើលំហាត់និងប្រលងឲ្យបានច្រើន
មនុស្សជាច្រើនគិតថាលំហាត់និងវិញ្ញាសាប្រលងអត់មានប្រយោជន៍ ទេ។ ទោះបីជាយ៉ាងណា ដោយការធ្វើលំហាត់និងប្រលង អ្នកពិតជាអាចបង្កើនភាសាអង់គ្លេសបាន។ មូលហេតុមួយក្នុងចំនោមមូលហេតុល្អប្រសើរជាច្រើនក្នុងការធ្វើ លំហាត់និងធ្វើតេស្តច្រើនគឺថាសកម្មភាពទាំងនេះផ្តល់ឲ្យអ្នក នូវគំរូល្អមួយសំរាប់ឲ្យអ្នកប្រៀបធៀបពេលមុនធ្វើតេស្តនិង លទ្ធផលជាក់ស្តែងបន្ទាប់ពីប្រលងរួច។ ជារឿយៗ អ្នកអាចប្រៀបធៀបជាពិន្ទុដែលអ្នកបានធ្វើកាលពីម្សិលមិញជាមួយនឹង ពិន្ទុកាលពីមួយខែឬប្រាំមួយខែមុន នោះអ្នកនឹងដឹងថាអ្នកបានរៀនច្រើនប៉ុណ្ណា។ បើអ្នកមិនធ្លាប់ធ្វើតេស្តខ្លួនឯងទេ អ្នកនឹងមិនដែលដឹងថាចេះប៉ុណ្ណានោះឡើយ។ សាកល្បងចាប់ផ្តើមធ្វើលំហាត់និងធ្វើតេស្តពីឥលូវទៅ ហើយត្រលប់មកវិញក្នុងពីរបីថ្ងៃទៀតដើម្បីដឹងថាអ្វីដែលអ្នកបាន រៀន។ នៅតែបន្តធ្វើយ៉ាងនេះ នោះអ្នកនឹងបង្កើនភាសាអង់គ្លេសរបស់អ្នកជាមិនខាន។
៩កត់ត្រាខ្លួនរបស់អ្នក
គ្មាននរណាចង់ស្តាប់សម្លេងរបស់ពួកគេនៅក្នុងកាសែតទេ តែសំរាប់ការធ្វើតេស្ត វាជាវិធីល្អក្នុងការប្រៀបធៀបការនិយាយរបស់អ្នកពីពេលមួយទៅ ពេលមួយ។ អ្នកអាចនឹងចាប់អារម្មណ៍ផងដែរលើដំណើរការដែលអ្នកបានបង្កើត ហើយអ្នកអាចនឹងចង់ស្តាប់វិញក៏មាន។
១០ស្តាប់ភាសាអង់គ្លេស
ក្នុងន័យនេះ យើងចង់ផ្តោតលើ ការនិយាយតាមទូរស័ព្ទឬស្តាប់វិទ្យុនិងCDជាភាសាអង់គ្លេស។ វាខុសប្លែកពីការមើលទូរទស្សន៍ឬភាពយន្តព្រោះអ្នកមិនអាចមើលឃើញ មនុស្សដែលកំពុងនិយាយទៅរកអ្នក។ អ្នករៀនអង់គ្លេសជាច្រើននិយាយថាការនិយាយតាមទូរស័ព្ទគឺជាការលំបាក មួយក្នុងចំនោមការលំបាកជាច្រើន ហើយនេះជាវិធីល្អក្នុងការបង្កើនភាសាអង់គ្លេសគឺការអនុវត្ត។
១១វិធីចុងក្រោយ
ចូរធ្វើខ្លួនឲ្យរីយរាយនិងមានជំនឿចិត្ត។
ប្រភព: chomnounh.wordpress.com


No comments:
Post a Comment