ព្រះសង្ឃ Dalai Lama គឺជាមនុស្សឆ្លត ហើយគោលការណ៍នៃជីវិតរបស់គាត់មានលក្ខណៈសាមញ្ញងាយយល់។ មានមនុស្សជាច្រើនពាន់អ្នកដែលបានរកឃើញតម្លៃនៃជីវិតរបស់គេ ចាប់ផ្តើមមានភាពជឿជាក់លើខ្លួនគេ និងបានអរគុណគាត់សម្រាប់មេរៀនដ៏មានន័យនេះ។ បើទោះជាគាត់ប្រើប្រាស់នូវភាសាខុសៗគ្នា ក៏ពាក្យរបស់គាត់មានន័យអាចឱ្យអ្នកដទៃយល់យ៉ាងច្បាស់អំពីអត្ថន័យ ព្រោះគាត់និយាយនូវភាសានៃភាពសប្បុរស។
ឥលូវយើងទាំងអស់គ្នាក្រលេកមកមើលពិភពលោកតាមរយៈអ្វីដែលព្រះសង្ឃ Dalai Lama បានឃើញ និងអ្វីដែលគាត់បានពិពណ៌នាអំពីពិភពលោក៖
១. គោលបំណងនៃជីវិតគឺរស់នៅដោយសប្បាយរីករាយ។ ពួកយើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃខាងមុខ ប៉ុន្តែបេះដូងរបស់យើងត្រូវការសេចក្តីសង្ឃឹម។ នេះជាអ្វីដែលជម្រុញឱ្យយើងធ្វើដំណើរទៅមុខទៀត។
២. ជំលោះកើតឡើងនៅពេលដែលពួកយើងផ្តោតខ្លាំងពេកទៅលើភាពខុសគ្នារវាងពួកយើងដូចជា សញ្ជាត្តិ សាសនា ការអប់រំ ទ្រព្យសម្បត្តិ។ វាជារឿងដ៏សំខាន់ដែលយើងត្រូវចង់ចាំថា យើងគ្រប់គ្នាជាមនុស្ស ដែលទស្សនៈនេះនឹងជួយឱ្យយើងគិតថាពួកយើងគឺដូចគ្នា។
៣. មិត្តភាពមិនមែនពឹងផ្អែកទៅលើ កេរ្តិ៍ឈ្មោះ លុយ ឬក៏កំលាំងនៃរាងកាយនោះទេ តែវាពឹងផ្អែកទភភលើការជឿជាក់ និងការស្រលាញ់
៤. ពួកយើងគ្រប់គ្នាត្រូវតែរៀនធ្វើអ្វីមួយមិនមែនតែផលប្រយោជន៍សម្រាប់ខ្លួនយើង ឬគ្រួសារយើងប៉ុណ្ណោះទេ តែត្រូវតែមានប្រយោជន៍ចំពោះមនុស្សជាតិទាំងមូល។ ភាពទទួលខុសត្រូវនៃអ្នកទាំងអស់គ្នាគឺជាទស្សនៈដែលអាចរក្សាបាននូវភាពរស់រានរបស់មនុស្សជាតិទាំងមូល។
៥. ការផ្លាស់ប្តូរនៃពិភពលោក និងខ្លួនអ្នកមិនបានកើតឡើងលឿនពេកនោះទេ ប៉ុន្តែបើយើងមិនខិតខំប្រឹងប្រែង នោះគ្មានការផ្លាស់ប្តូរកើតឡើងនោះទេ។
៦. ការវិវត្តន៍នៃបច្ចេកវិទ្យាអាចធ្វើឱ្យការរស់នៅរបស់យើងកាន់តែមានផាសុខភាព តែមិនអាចជួយឱ្យយើងមានសេចក្តីសុខក្នុងគំនិតរបស់យើងនោះទេ។
៧. បើសិនជាអ្នកចង់មានជីវិតមួយដែលសប្បាយរីករាយ ត្រូវបើកចិត្ត និងមានមេត្តាធម៌។ នេះជាមូលដ្ឋាននៃមិត្តភាពដ៏ពិតប្រាកដ។ អ្នកនឹងទទួលបានការជឿជាក់កាន់តែខ្លាំងពីអ្នកដទៃ។
៨. គ្មានការផ្លាស់ប្តូរណាកើតឡើងដោយសារតែការសម្រេចរបស់រដ្ឋាភិបាល ឬក៏ UN នោះទេ។ ការផ្លាស់ប្តូរដ៏ពិតប្រាកដនឹងកើតឡើងនូវពេលដែលមនុស្សចាប់ផ្តើមប្រើប្រាស់នូវការគិតជារួម និងផ្តោតការសម្រេចចិត្តទៅលើតម្លៃជារួម។
៩. អំពើហឹង្សាគឺជាវិធីសាស្ត្រហួសសម័យហើយសម្រាប់ការដោះស្រាយជំលោះ។
១០. វាគឺជារឿងដ៏ឆោតល្ងង់មួយដែលភាពល្អប្រសើរនៃមនុស្សជាតិត្រូវពឹងផ្អែកទាំងស្រុងទៅលើការបន់ស្រន់។ ពួកយើងត្រូវការសកម្មភាពពិតប្រាកដ។
១១. បើសិនជាមនុស្សសម្លាប់សត្វ វាជារឿងដែលមិនសូវល្អ ប៉ុន្តែវានឹងក្លាយជារឿងដ៏អាក្រក់នូវពេលដែលមនុស្សសម្លាប់មនុស្ស។ ពួកយើងត្រូវតែរួមគ្នាដើម្បីរៀនគិតអំពីបងប្អូនប្រុសស្រីរបស់យើង ដែលតែងតែគាំទ្រយើង។
១២. ខ្ញុំចង់បានមនុស្សពេញវ័យដែលមានចរឹកដូចកូនក្មេង ដែលបើកចិត្តទូលាយសម្រាប់ទទួលយកអ្វីដែលពួកគេមាន។
១៣. ការសណ្តោសប្រណីកាត់បន្ថយការភ័យខ្លាច ធ្វើឱ្យភាពជឿជាក់កាន់តែកើនឡើង និងបញ្ចេញនូវកម្លាំងខាងក្នុងរបស់យើង។ នៅពេលដែលយើងចាប់ផ្តើមជឿជាក់លើអ្នកដទៃ និងបើចិត្តទូលាយសម្រាប់ពួកគេ យើងនឹងឈប់មានអារម្មណ៍ឯកោ ហើយយើងនឹងយល់អំពីគោលបំណងនៃជីវិត
១៤. ខ្ញុំគឺជាអ្នកសើចដ៏អាជីពម្នាក់។ ខ្ញុំធ្លាប់បានឆ្លងកាត់នូវរឿងលំបាកដ៏ច្រើនក្នុងជីវិត ហើយប្រទេសរបស់ខ្ញុំក៏កំពុងតែស្ថិតនៅក្នុងសភាពមិនល្អ ប៉ុន្តែ ខ្ញុំតែងតែសើចជាញឹកញយ។ នៅពេលដែលអ្នកដទៃសួរថាហេតុអ្វីបានជាខ្ញុំអាចសើចបាននៅក្នុងសភាពបែបនេះ ខ្ញុំឆ្លើយយ៉ាងសាមញ្ញវិញថា ខ្ញុំគឺជាអ្នកសើចអាជីព។
១៥. សាសនារបស់ខ្ញុំគឺសាមញ្ញណាស់ ហើយក៏មានការសណ្តោសប្រណីណាស់ដែរ។
តើពាក្យទាំងអស់ខាងលើមួយណាដែលអាចធ្វើឱ្យអ្នកចាប់អារម្មណ៍ជាងគេ? ចែករំលែកនូវគំនិតរបស់អ្នកនៅកន្លែង Comment ខាងក្រោម។
រៀបរៀងដោយ៖ ចំរើន
ប្រភព៖ Bright Side
ប្រភព http://news4share.me

No comments:
Post a Comment