Monday, September 16, 2019

តើអ្នកគួរបង្រៀនភាសាអង់គ្លេសដល់សិស្សដែលមិនទាន់ចេះសោះដោយរបៀបណា?

 ជាការពិតណាស់ ការបង្រៀនមិនថាជាការបង្រៀនភាសាបរទេសឬអ្វីផ្សេងក៏ដោយ គឺមិនមែនជាការងាយស្រួលនោះទេ ជាពិសេសគឺការបង្រៀនសិស្សដែលទើបតែចាប់ផ្តើមរៀនដំបូង។ ការហ្វឹកហាត់មនុស្សម្នាក់ដែលមិនទាន់ចេះអ្វីសោះឲ្យក្លាយជាអ្នកពូកែម្នាក់ ទាមទារឲ្យគ្រូបង្រៀនត្រូវសិក្សាស្វែងយល់ច្រើនអំពីសិស្សដែលពួកគេបង្រៀន វិធីសាស្ត្រក្នុងការបង្រៀន ត្រូវមានភាពអត់ធ្មត់និងការលះបង់ជាច្រើន។ មោទនភាពរបស់គ្រូបង្រៀនគឺនៅពេលដែលសិស្សដែលត្រូវបានបង្ហាត់បង្រៀនដោយខ្លួនឯងផ្ទាល់មានការរីកចម្រើនពីចំនុចសូន្យរបស់ពួកគេ ឧទាហរណ៍ ពួកគេបានផ្លាស់ប្តូរពីមនុស្សមិនចេះអ្វីសោះរហូតក្លាយជាអ្នកមានសមត្ថភាពម្នាក់ ឬ​អ្នកខ្លះអាចឈានដល់ការសម្រេចបានស្នាដៃអ្វីមួយជាដើម។ អត្ថបទដែលយើងយកមកចែករំលែកខាងក្រោមនេះត្រូវបានដកស្រង់នឹងបកប្រែដោយសង្ខេបចេញពីសៀវភៅអេឡិចត្រូនិចមួយដែលមានចំណងជើងថា វិធីសាស្រ្តដ៏មានប្រសិទ្ធិភាពក្នុងការបង្រៀនភាសាអង់គ្លេសដល់អ្នកដែលរៀនដំបូង (How to Teach Beginner Learners Like a Pro)” ក្នុងគោលបំណងចែករំលែកចំណេះដឹងសម្រាប់ជាទុនដល់អ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនិងអភិវឌ្ឍខ្លួនដើម្បីក្លាយជាគ្រូបង្រៀនឆ្នើមម្នាក់៕ ចំពោះអ្នកដែលមានបទពិសោធន៍រួច ពួកគេក៏អាចអានដើម្បីធ្វើការឆ្លុះបញ្ចាំងទៅលើការបង្រៀនរបស់ពួកគេកន្លងមកផងដែរ។

ប្រធានបទទី១ដែលត្រូវលើកមកបង្ហាញខាងក្រោមនេះ មានចំណងជើងថា របៀបបង្រៀនភាសាអង់គ្លេសដល់សិស្សដែលមិនទាន់ចេះសោះ (How to Teach Absolute Beginners)”  ដែលបង្ហាញអំពី៧ចំណុចសំខាន់ៗដែលគួរអនុវត្តក្នុងការបង្រៀនភាសាអង់គ្លេសដល់សិស្សកម្រិតដំបូង។

1.) ផ្តោតទៅលើគោលបំណងនៃការរៀនរបស់សិស្សជាអាទិភាព

ជាការពិត អ្នកគួរតែចាប់ផ្តើមបង្រៀនពួកគេពីភាសាមូលដ្ឋាន។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវគិតដែរថាតើអ្នកគួរចាប់ផ្តើមបង្រៀនពីប្រធានបទមួយណា។ ដើម្បើជ្រើសរើសប្រធានបទឲ្យបានត្រឹមត្រូវ អ្នកត្រូវស្វែងយល់អំពីតម្រូវការនៃការសិក្សារបស់ពួកគេ មានន័យថាអ្នកគួរស្វែងយល់ថាតើពួកគេចង់ដឹងឬចេះនិយាយអ្វីមុនគេបំផុត។ ការបង្រៀនបែបនេះអាចជួយឲ្យពួកគេយកចិត្តទុកដាក់និងសប្បាយក្នុងការរៀនដោយសារតែវាជាចំណង់ចំណូលចិត្តរបស់ពួកគេ។  យោងតាមប្រភពខាងលើ គ្រូបង្រៀនគួរតែចាប់ផ្តើមបង្រៀនសិស្សរបស់ខ្លួនពី ការស្វាគមន៍ ការណែនាំខ្លួន ការសួរសុខទុក្ខ ជាដើម ពីព្រោះនេះគឺជាភាសាប្រើប្រាស់ចំបងរបស់មនុស្សរាល់គ្នាក្នុងការសន្ទនា ហើយវាក៏ជាមេរៀនងាយស្រួលរៀនបំផុតដែរ។​ សិស្សកម្រិតដំបូងអាចនឹងបាត់បង់ចំណង់ចំណូលចិត្តក្នុងការរៀន ប្រសិនបើមេរៀននោះពិបាកឬ​ខុសពីអ្វីដែលពួកគេចង់ចេះ។ 

2.) ជៀសវាងការសន្និដ្ឋានថាសិស្សរបស់អ្នកចេះរួចហើយ

នៅពេលបង្រៀនពួកគេ អ្នកត្រូវគិតថាពួកគេមិនទាន់ចេះអ្វីទាំងអស់​។​ ដូច្នេះ ពួកគេត្រូវការបង្ហាត់បង្ហាញគ្រប់ចំនុចពីគ្រូរបស់ពួកគេ​ពីព្រោះនៅក្នុងដំណាក់កាលនេះ ពួកគេមិនទាន់មានលទ្ធភាពក្នុងការវិភាគឬគិតនោះឡើយ។​ ដូច្នេះអ្នកត្រូវចាំថា អ្នកគួរតែបង្ហាញឬនិយាយឲ្យពួកគេស្តាប់និងធ្វើតាមជាមុនសិន មុនពេលអ្នកសួរឬឲ្យពួកគេអនុវត្តអ្វីដែលអ្នកបានបង្រៀន។ ឧទាហរណ៍ អ្នកចង់បង្រៀនឲ្យពួកគេចេះសួរសុខទុក្ខ មុនដំបូងអ្នកត្រូវបង្ហាត់ពីរបៀបសួរដល់ពួកគេ(How are you?)​ និងរបៀបឆ្លើយ I’m fine. Thank you. ។​ បន្ទាប់មកទើបអ្នកឲ្យពួកគេអនុវត្តសួរនិងឆ្លើយតាមអ្នក។

 3.) អបអរសាទរលើភាពជោគជ័យរបស់សិស្សអ្នក

ការលើកទឹកចិត្តដល់សិស្ស ដើរតួយ៉ាងសំខាន់ក្នុងការបង្រៀន ជាពិសេសចំពោះសិស្សដែលរៀនដំបូង។ ពួកគេនឹងមានទឹកចិត្តក្នុងការរៀនសូត្រ ប្រសិនបើពួកគេឃើញថាពួកគេមានការរីកចម្រើន។ អ្នកអាចលើកទឹកចិត្តពួកគេ ដោយការសរសើរនៅពេលពួកគេឆ្លើយឬធ្វើតាមបានត្រឹមត្រូវ ទោះបីជាវាជាការជោគជ័យតូចឬធំក៏ដោយ។ ឧទាហរណ៍ នៅពេលបង្រៀនមេរៀនអំពីរបៀបសួរសុខទុក្ខ អ្នកអាចនិយាយទៅកាន់ពួកគេថា ល្អណាស់ ធ្វើបានល្អ  អបអរសាទរ ឥឡូវនេះ អ្នកទាំងអស់គ្នាចេះនិយាយសួរសុខទុក្ខជាភាសាអង់គ្លេសហើយ

4.) ប្រើសម្ភារៈជំនួយ

សិស្សក្នុងកម្រិតដំបូងមិនទាន់អាចយល់អំពី និយមន័យ សទិសន័យ ឬការពិព័ណ៌នារបស់អ្នក ឡើយ។ ដូច្នេះ ដើម្បីឲ្យពួកគេអាចឆាប់យល់មេរៀនឬអ្វីដែលអ្នកកំពុងបង្រៀន អ្នកគួរតែប្រើសម្ភារៈជំនួយដែលអាចមើលឃើញ(Visual aids) ដូចជា រូបភាព កាយវិការ ឬវត្ថុពិតដែលប្រើប្រាស់ក្នុងការរស់នៅ(realia) ជាដើម។

5.) បង្រៀនដោយការបង្ហាញ ជាជាងការពន្យល់

បន្ថែមលើចំណុចទីពីរខាងលើ នៅពេលអ្នកបង្រៀនពីចំណុចឬភាសាអ្វីមួយ អ្នកគួរតែបង្ហាញឬធ្វើជាគម្រូឲ្យពួកគេបានឃើញនឹងធ្វើតាមជាមុនសិន ហើយជៀសវាងការឲ្យពួកគេចាប់ផ្តើមដោយការអានអត្ថបទសន្ទនាឬ អនុវត្តសន្ទនាដោយពុំមានការបង្ហាញឬណែនាំពីអ្នកជាមុន ពីព្រោះអ្នកអាចធ្វើឲ្យពួកគេធុញ ឬបាក់ទឹកចិត្តក្នុងការៀនដោយសារតែ​ ភាពលំបាកក្នុងការអានឬយល់ពីអត្ថបទនោះ។

 6.) រំលឹកមេរៀនចាស់ជាប្រចាំ

ការរំលឹកមេរៀនមុនពេលចាប់ផ្តើមមេរៀនថ្មី គឹចាំបាច់សម្រាប់ការបង្រៀនសិស្សកម្រិតដំបូង ពីព្រោះវាអាចជួយឲ្យពួកគេចងចាំនិងចេះស្ទាត់លើអ្វីដែលពួកគេបានរៀនរួច។ អ្នកអាចធ្វើការរំលឹកមេរៀនតាមរយៈវិធីពីរយ៉ាង៖ ទី១ អ្នកអាចសួរពួកគេឡើងវិញអំពីអ្វីដែលពួកគេបានរៀនរួចមុនពេលចាប់ផ្តើមមេរៀនថ្មី និងទី២ អ្នកអាចរំលឹកមេរៀនដោយប្រយោលតាមរយៈការបញ្ចូលចំណុចខ្លះៗក្នុងមេរៀនចាស់ទៅក្នុងមេរៀនថ្មី ដែលវាក៏ជាឪកាសសម្រាប់ពួកគេអនុវត្តមេរៀនចាស់របស់ពួកគេដូចគ្នា។

7.) បង្រៀនទាក់ទងទៅនឹងបរិបទពិតៗ

ចំនុចចុងក្រោយដែលគ្រូបង្រៀនគួរតែយល់ដឹងផងដែរគឺ ដើម្បីជួយឲ្យសិស្សរបស់អ្នកឆាប់ចេះប្រើប្រាស់ភាសានៅក្នុងការប្រាស្រ័យទាក់ទងក្នុងជីវភាពរស់នៅរបស់ពួកគេ អ្នកគួរតែរៀបចំមេរៀនអំពីប្រធានបទដែលត្រូវបាននិយាយឬប្រើប្រាស់ក្នុងជីវិតរស់នៅជាក់ស្តែង និងផ្តល់ឧទាហរណ៍ពិតៗឲ្យបានច្រើនតាមតែអ្នកអាចធ្វើទៅបាន។ ប្រសិនបើអ្នកបង្រៀនពីប្រធានបទដែលមិនមានពិតក្នុងសង្គមឬបរិបទដែលពួកគេរស់នៅ ពួកគេអាចនឹងជួបភាពលំបាកក្នុងមេរៀនកាន់តែច្រើន ដូចជា ការពិបាកក្នុងការយល់ដោយសារពួកគេមិនដែលជួបប្រទះរឿងទាំងនោះក្នុងសង្គមរបស់ពួកគេ កង្វះឧទាហរណ៍ ហើយជាពិសេសពួកគេមិនអាចយកចំណេះដឹងដែលគេរៀនរួចយកមកអនុវត្តក្នុងជីវិតពិតរបស់ពួកគេ​ ជាដើម។ 

ដោយ៖ ថោង ទិត្យតារា

ប្រភព៖​ How to Teach Beginner Learners Like a Pro 

កុំភ័យទៀតអី! មានគន្លឹះទាំង ៧ចំណុចដែលសំខាន់ៗក្នុងការចាប់ផ្តើមរៀនភាសាអង់គ្លេសឲ្យពួកែ

ដូចដែលអ្នកបានដឹកហើយនាពេលបច្ចុប្បន្ននេះទីផ្សាការងារនៅក្នុងប្រទេសកម្ពុជាមានការប្រកួតប្រជែងយ៉ាងខ្លាំងណាស់ ដោយសារមូលហេតុនេះហើយដែលទាមទារអោយសិស្ស និស្សិត អ្នកសិក្សាទាំងឡាយមានការខិតខំប្រឹងប្រែង សិក្សានូវជំនាញ និងបង្កើនសម្ថភាពររបស់ខ្លួនតាមរយះការសិក្សានៅសាលា កាស្រាវជ្រាវបន្ថែម កាស្វែងយល់ពីសង្គម ដើម្បីអោយស្របតាមទីផ្សារការងារ។ ក្នុងនោះដែរភាសាអង់គ្លេសជាភាសាអន្តជាតិដែលប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសកលលោកក្នុងការទំនាក់ទំនង ពីជាតិសាសន៍មួយទៅជាតិសាសន៍មួយ។ សិស្ស និស្សិត និងអ្នកសិក្សាគួរបង្កើសសម្ថភាពភាសាអង់គ្លេសរបស់ខ្លួន។ ខាងក្រោមនេះជា ប្រធានបទ និងវិធីសាស្រ្តដ៏ល្អមួយសំរាប់រៀនភាសាអង់គ្លេសថ្នាក់ដំបូង៖

1. អ្នកដូចកូនទារកទើប និងកើត
ទារកទើបនិងកើតរៀនភាសារបស់ពួកគេយ៉ាងយឹតៗ។
ដំបូងពួកគេរៀនស្តាប់ បន្ទាប់ មកពួកគេរៀនិយាយ ហើយចុងក្រោយពួកគេរៀនអាននិងសរសេរ។

2. ស្តាប់ភាសាអង់គ្លេសរាល់ថ្ងៃ
ស្តាប់វិទ្យុ មើលទូរទស្សន៍ និង មើលភាពយន្តភាសាអង់គ្លេស
រៀនតាមប្រពន័្ធ អ៊ិនធឺណេត

3. រាប់អានមិត្តជនជាតិអង់គ្លេស រឺ អ្នកសិក្សាភាសាអង់គ្លេស
រៀបចំការសន្ទនា និងអនុវត្តការសន្ទនា
ប្រើប្រាស់សៀវភៅសិក្សាថ្នាក់ដំបូង

4. អានរឿងភាសាអង់គ្លេស
ចាប់ផ្តើមជាមួយសៀវភៅរឿងកូនក្មេង
អានការផ្សាយពានិជ្ចកម្ម ផ្លាកសញ្ញា និងយីហោផ្សេងៗ

5. កត់ត្រាពាក្យថ្មី
សរសេរនូវពាក្យថ្មីៗនៅក្នុងសៀវភៅកត់ត្រារបស់អ្នក
កត់ត្រាពាក្យទាំងនោះតាមលំដាប់តួអក្ស(A…..B………C….)
បង្កើតប្រយោគឧទាហរណ៍
ទំលាប់ប្រើប្រាស់វចនានុក្រមភាសាអង់គ្លេស English-English dictionary

6. កំណត់ហេតុប្រចាំថ្ងៃជាភាសាអង់គ្លេស
ចាប់ផ្តើមជាមួយប្រយោគមួយ អំពីអារម្មណ៍របស់អ្នក អំពីអាកាសធាតុ
អ្វីដែលអ្នកបានធ្វើថ្ងៃនេះ ហើយសរសេរប្រយោគផ្សេងទៀតសំរាប់ថ្ងៃស្អែក

7. ដំណើរកំសាន្តប្រទេសដែលនិយាយភាសាអង់គ្លេស
ពីព្រោះងាយស្រួលរៀនភាសាអង់គ្លេសបានឆាប់រហ័ស
ស្នាក់នៅជាមួយគ្រួសារជនជាតិអង់គ្លេស
ស្តាប់ជនជាតិអង់គ្លេសនិយាយ
និយាយរឿងកំប្លែងដើម្បីបង្ករបរិយាកាសសប្បាយរីករាយ

ដោយ៖​ CC
ប្រភព៖ rckbook

ផែនការអាជីវកម្មគម្រូសង្ខេប (ពាណិជ្ជកម្មអនឡាញ)


ផែនការអាជីវកម្មអាចមានទម្រង់ និងទំហំខុសៗគ្នា ទៅតាមការអនុវត្ត និង​កម្មវត្ថុនៃការប្រើប្រាស់។អត្ថបទពាក់ព័ន្ធ៖ ផែនការអាជីវកម្ម (Business Plan) ជាអ្វី?ខាងក្រោមនេះគឺជាផែនការអាជីវកម្មក្នុងទម្រង់សង្ខេប របស់ក្រុមហ៊ុនមួយ (ABC) នៅក្នុងវិស័យ​ពាណិជ្ជកម្មអនឡាញ ៖

១. សង្ខេបផែនការ
  • ស្ថានភាពបច្ចេកវិទ្យាអំណោយផល៖ ល្បឿនអិនថើណែតមានកើនឡើងជាលំដាប់ ហើយចំនួនអ្នកប្រើប្រាស់អិនថើណែតមានការកើនឡើងជាលំដាប់។
  • អត្តចារិកអ្នកប្រើប្រាស់៖ អ្នករស់នៅភ្នំពេញនិយមចូលចិត្តសំលៀកបំពាក់រោងចក្រ ដែល​ច្រើនអាចរកបាននៅផ្សារទួលទំពូង និងនៅតាមហាងមួយចំនួន ។ អ្នកទិញត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជា៖ ផ្សារទាំងនោះខ្វះចំណត, ទីកន្លែងគ្មានផាសុកភាព, មានការស្ទះចរាចរណ៍ស្ទើរគ្រប់ពេល និងជាញឹកញាប់ មានការកន្លែងបន្លំដោយប្រើទំនិញនាំចូលពី​វៀតណាម​ឬ​ចិនជាដើម។
  • ទីផ្សារគោលដៅ៖ ក្រុមហ៊ុន ABC គ្រោងផ្ដល់សេវាលក់សំលៀកបំពាក់អនឡាញ ដោយដាក់លក់តែទំនិញផ្ទាល់ពីរោងចក្រ ដោយផ្ទោតការយកចិត្តទុកដាក់​លើសំលៀកបំពាក់របស់យុវវ័យ។
  • បញ្ហាប្រឈម៖ អាជីវកម្មលក់ទំនិញអនឡាញបរាជ័យភាគច្រើន និងមួយចំនួនដែល​នៅសល់ មិនមានរីកចម្រើន ដោយសារអាជីវកម្មទាំងនោះ គ្មានគម្រូ​អាជីវកម្មល្អ, គ្មានយុទ្ធសាស្ត្រទាក់ទាញអតិថិជន, មិនអាចរក​ដំណោះស្រាយចំពោះការលំបាកក្នុងការដឹកជញ្ជូន និងការទូទាត់។
  • គោលដៅ៖ ក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ក្រុមហ៊ុន ABC នឹងសម្រេចឳ្យបាន​កេរ្តិ៍ឈ្មោះល្បី និងដណ្ដើមចំណែកទីផ្សារឳ្យបាន ៣០% នៃទំហំទីផ្សារសរុប។
១.១. បេសកកម្ម
ក្លាយជាប្រព័ន្ធលក់ទំនិញ និងយីហោនាំមុខ នៅក្នុងវិស័យលក់សំលៀកបំពាក់អនឡាញ។
១.២. គន្លឹះនៃភាពជោគជ័យ
  • បង្កើតគេហទំព័រដែលដើរលឿន និងទាន់សម័យ
  • អនុវត្តយុទ្ធសាស្ត្រទីផ្សារដែលជំរុញឳ្យមានសាកល្បង
  • ធានាលើព័ត៌មានអំពីទំនិញ ដោយមិនឳ្យមានការនិយាយលើសពីការពិត
  • ផ្ដល់សេវាអតិថិជនឳ្យរួសរាន់ ដូចជា បញ្ហាបច្ចេកទេសនិងបញ្ហាផ្សេងៗ
  • ដាក់ឳ្យដំណើរការនូវប្រព័ន្ធដឹកជញ្ជូនគម្រូថ្មី ដោយសហការជាមួយ​ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន
  • ដាក់ឳ្យដំណើរការសេវាទូទាត់អនឡាញ និងទូទាត់ពេលប្រគល់ទំនិញ ព្រមការដឹកជញ្ជូនដល់គ្រប់រាជធានី-ខេត្ត។
២. អំពីក្រុមហ៊ុន
ក្រុមហ៊ុន​ ABC ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។
ក្រុមហ៊ុនគ្រោងលក់សំលៀកបំពាក់រោងចក្រ តាមប្រព័ន្ធអនឡាញ ដោយ​ប្រើប្រាស់នូវ៖
  • សេវាទូទាត់ឆាប់រហ័ស ងាយស្រួល និងធានាសុវត្ថិភាព
  • សេវាដឹកជញ្ជូនរហ័ស ចំណាយទាប និងមានការធានា
  • ធានាលើគុណភាពទំនិញ។
២.១. កម្មសិទ្ធិករ
លោក A និងលោកស្រី B និងលោក C គឺជាសហកម្មសិទ្ធិករនៃក្រុមហ៊ុន ABC។
២.២. ហិរញ្ញប្បទាន
តម្រូវការដើមទុន៖
  • ចំណាយដំណើរការចាប់ផ្ដើម = $11,200
  • ទ្រព្យរយៈពេលវែងដែលចាំបាច់ = $18,800
  • សាច់ប្រាក់និងទ្រព្យរយៈពេលវែងដែលចាំបាច់ = $35,000
ប្រភពដើមទុន៖
  • ទឹកប្រាក់ចូលហ៊ុនរបស់លោក A = $27,000
  • ទឹកប្រាក់ចូលហ៊ុនរបស់លោកស្រី B = $23,000
  • ទឹកប្រាក់ចូលហ៊ុនរបស់លោក C = $15,000
៣.⁣ អំពីផលិតផល
ក្រុមហ៊ុននឹងចែកចាយផលិតផលសំលៀកបំពាក់ដែលចេញពីរោងចក្រក្នុងស្រុក  សម្រាប់ការនាំចេញ។ ផលិតផលទាំងនេះ​ ត្រូវបានផលិត ដើម្បីចែកចាយតាមរយៈម៉ាកយីហោនៅបរទេស តែត្រូវបានចែកចាយក្នុងស្រុកវិញ  ដោយថាហេតុផលបច្ចេកទេសផ្សេងៗ។ ផលិតផលទាំងនេះ មានការនិយមខ្លាំង នៅក្នុងចំណោមប្រជាជនវណ្ណៈកណ្ដាលនៅកម្ពុជា។
ក្រុមហ៊ុនអាចមានចំណូលផ្សេងទៀតដូចជា ការផ្សាយពាណិជ្ជកម្ម, ការលក់ព័ត៌មាន ជាដើម។
៤. សិក្សាទីផ្សារ
តាមការប៉ាន់ស្មានរបស់ Cambodia’s Digital Statistics 2016, នៅក្នុងឆ្នាំ ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ិនថើណែតញឹកញាប់នៅកម្ពុជា មានចំនួនប្រហែល ៥ លាននាក់ ដែលក្នុងនោះ ៣ លាននាក់ មានអាយុមិនលើសពី ៣៤ ឆ្នាំ។
ជាមួយនឹងប្រាក់ចំណូលកើនឡើង ប្រជាជនកម្ពុជាមានទំនោរផលិតផលសំលៀកបំពាក់ដែលមានម៉ាកយីហោ កាន់តែច្រើន។
ប្រភេទទីផ្សារ
ទីផ្សារសម្រាប់ផលិតផលរបស់ក្រុមហ៊ុន គឺ៖
  • ប្រភេទទី១៖ ប្រជាជនកម្ពុជាដែលស្គាល់ម៉ាកយីហោបរទេស និងស្វែងរកការសន្សំសំចៃ លើផលិតផលប្រហាក់ប្រហែលគ្នាដែលមានក្នុងស្រុក​
  • ប្រភេទទី២៖ ប្រជាជនកម្ពុជាដែលមានលទ្ធភាពទាបជាងអតិថិជនប្រភេទខាងលើ តែមានបំណងអនុវត្តតាមគម្រូអតិថិជនប្រភេទខាងលើ។
ការប្រកួតប្រជែង
គូប្រកួតប្រជែង៖
  • ប្រព័ន្ធលក់អនឡាញធំៗដែលមានការនិយមនៅកម្ពុជាដូចជា Alibaba,​​ eBay, Amazon។ ប្រព័ន្ធទាំងនេះមានការទុកចិត្តពីអ្នកទិញក្នុងស្រុក តែមានចំណាយដឹកជញ្ជូនខ្ពស់ និងពេលវេលារង់ចាំ​យូរ។
  • គេហទំព័រលក់ទំនិញដូចជា shops.kqube.net, shop168.com, ecamshopping.com, l192.com,​ woofoo51.com, khbuy.com, ​phsar.net ដែលកំពុងដំណើរការ និងគេហទំព័រមួយចំនួនទៀតដូចជា kaymu.com.kh ដែលផ្អាកដំណើរការ។ និយាយរួម គេហទំព័រទាំងនេះ មានសកម្មភាពតិចតួចណាស់ ពីព្រោះ បរិយាកាសអាជីវកម្មអនឡាញ មិនទាន់អំណោយផល, អតិថិជនមិនទាន់ទំនុកចិត្ត ហើយក្រុមហ៊ុនគ្មានគម្រូអាជីវកម្មដែលមានលក្ខណៈទាក់ទាញគ្រប់គ្រាន់។
  • ទំព័រលក់ទំនិញ Facebook ជាច្រើនដែលដំណើរការប្រហាក់ប្រហែលនឹងគេហទំព័រខាងលើដែរ តែមានលក្ខណៈរប៉េះរប៉ោះជាង។ ទំព័រ Facebook ជាឧបករណ៍ដែលមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ តែមិនមែនជា​ហាងលក់ទំនិញល្អជាមួយនឹងទំនិញច្រើនមុខនោះទេ។
  • គេហទំព័រដំណឹងខ្លីៗដូចជា Khmer24.com, bongthom.com ដែលអនុញ្ញាតឳ្យអ្នកប្រើប្រាស់អាចផ្សព្វផ្សាយដំណឹងគ្រប់យ៉ាង  តែគ្មានការពេញនិយមសម្រាប់ការទិញលក់ទំនិញទេ។
៥. យុទ្ធសាស្ត្រអាជីវកម្ម
យុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុន គឺផ្ដោតលើ ផលិតផលមានគុណភាព, ការទាក់ទាញអតិថិជនមកសាកល្បង និងសេវាអតិថិជន។
៥.១. យុទ្ធសាស្ត្រផលិតផល
ត្រូវសម្រិតសម្រាំងយុទ្ធសាស្ត្រថ្លៃ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងយុទ្ធសាស្ត្រ ផលិតផល ដើម្បីតម្រូវតាមអតិថិជនប្រភេទនីមួយៗ៖
  • អតិថិជនប្រភេទទី១៖⁣ ត្រូវមានផលិតផលម៉ាកល្បីខ្លះៗ, ដាក់ថ្លៃឳ្យខ្ពស់ជាងថ្លៃទំនិញដទៃ តែទាបជាងថ្លៃទំនិញដូចគ្នាដែលលក់នៅបរទេសច្រើន។
  • អតិថិជនប្រភេទទី២៖ ត្រូវមានផលិតផលល្បីមធ្យម និងមិនសូវល្បីតែ​មានម៉ាកយីហោត្រឹមត្រូវ និងដាក់ថ្លៃទាបទំនិញសម្រាប់អតិថិជន​ប្រភេទទី១ខាងលើ ព្រមទាំងផ្សព្វផ្សាយតាម Facebook ដូចគ្នា។
៥.២. យុទ្ធសាស្ត្រទាក់ទាញ
  • ការផ្សព្វផ្សាយតាម Facebook ដោយសម្រួចទៅតាមប្រភេទអតិថិជន
  • ការបញ្ចុះថ្លៃខ្លាំងប្រចាំសប្ដាហ៍ លើផលិតផល ១ ឬ ២ មុខ
  • ការផ្ដល់ជូននូវ គូប៉ុង សម្រាប់ទាក់ទាញការទិញដំបូង។
  • មិនគិតថ្លៃដឹកជញ្ជូនក្នុងរង្វង់ ១ គីឡូម៉ែត្រ ឬការទិញដំបូង។
៥.៣. សេវាអតិថិជន
  • ធានាជូនលើរយៈពេលដឹកជញ្ជូន (១ម៉ោង ក្នុងរង្វង់ ២ គីឡូម៉ែត្រ, ២ ម៉ោង ក្នុងរាជធានីភ្នំពេញ, ១ ថ្ងៃ សម្រាប់តាមខេត្ត)
  • ធានាសងប្រាក់វិញ  និងសងជំងឺចិត្ត ប្រសិនបើទំនិញមិនដូចការពណ៍នានៅក្នុងប្រព័ន្ធលក់ទំនិញរបស់ក្រុមហ៊ុន
  • ធានាលើការបាត់បង់តាមផ្លូវ
  • ការទូទាត់អាចធ្វើឡើងនៅពេលប្រគល់ទំនិញ ឬតាមរយៈបណ្ណឥណទាន ឬតាមរយៈ សេវាទូទាត់ Wing, PayPal, និង សេវាទូទាត់រហ័សផ្សេងទៀត។
៥.៤. ចំណុចមានប្រៀប
ក្រុមហ៊ុនដាក់តាំងបង្ហាញទំនិញ តាមរយៈ គេហទំព័រ ដែលងាយស្រួលមើលទាំងសម្រាប់កុំព្យូទ័រ និងទូរសព្ទស្មាតហ្វូន ដើម្បីទទួលបាន​ចំណាត់ថ្នាក់ល្អនៅក្នុង Google ព្រមទាំងមាន​កម្មវិធីទូរសព្ទបន្ថែមទៀត សម្រាប់ ប្រភេទ iPhone និង Android។ ក្រុមហ៊ុនជ្រើសរើសប្រព័ន្ធមេនិង ប្រព័ន្ធទិន្នន័យមានល្បឿនលឿន ដែលនឹងធ្វើឳ្យអ្នកប្រើប្រាស់ពេញចិត្ត។
៦. ការព្យាករណ៍អំពីការលក់
ការលក់រំពឹងនឹងមានកម្រិតទាបបំផុតក្នុងរយៈពេល ៤៥ ថ្ងៃដំបូង មុននឹងចាប់ផ្ដើមកើនឡើងជាលំដាប់ ជាមួយនឹងយុទ្ធនាការទីផ្សាររបស់ ក្រុមហ៊ុន និងឥទ្ធិពលនៃការនិយាយតគ្នា។


Sales Forcast
៧. រចនាសម្ព័ន្ធដឹកនាំក្រុមហ៊ុន

លោក A បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រព័ត៌មានវិទ្យា និងមានបទពិសោធន៍រៀបចំគេហទំព័រឳ្យក្រុមហ៊ុនធំៗមួយចំនួន និងបានអភិវឌ្ឍ​កម្មវិធីទូរសព្ទស្មាតហ្វូនបានមួយចំនួន។ លោកនឹងកាន់ដំណែងជាអគ្គនាយកក្រុមហ៊ុន។
លោកស្រី B បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម និងមានបទពិសោធន៍រយៈពេល៣ ឆ្នាំ នៅក្រុមហ៊ុន  XYZ ក្នងដំណែងជាអ្នក​គ្រប់គ្រងទីផ្សារ។ លោកស្រីនឹងកាន់ដំណឺងជានាយកគ្រប់គ្រងផ្នែកទីផ្សារ។
ក្រុមហ៊ុននឹងជ្រើសរើសបុគ្គលិក ៣​ នាក់បន្ថែម៖
  • ផ្នែកទិញ និងគ្រប់គ្រងស្តុក
  • ផ្នែកគ្រប់គ្រងគេហទំព័រ
  • ផ្នែកលក់ និងប្រគល់ទំនិញ។
គម្រោងថវិកាបុគ្គលិក
YEAR 1YEAR 2YEAR 3
CEO$12,000$13,200$14,400
CFO$9,600$10,800$12,000
Staff$9,800$11,760$14,100
Total$31,400$35,760$40,500
៨. ព្យាករណ៍ហិរញ្ញវត្ថុ
៨.១. ចំណុចរួចដើម
យុទ្ធនាការទាក់ទាញអតិថិជននឹងអស់ចំណាយច្រើន ដែលនឹងធ្វើឳ្យ​ការខាតបង់ប្រចាំខែ នឹងបន្តរហូតដល់ខែទី១០ នៅឆ្នាំដំបូង។
ណ៍ចំណេញ-ខាត
Year 1Year 2Year 3
Sales $           100,000 $           200,000 $           250,000
CGS $             70,000 $           140,000 $           175,000
Gross Margin $             30,000 $             60,000 $             75,000
Payroll $             31,400 $             35,760 $             40,500
Marketing $             10,000 $             10,000 $             10,000
Admin $               2,000 $               2,300 $               2,500
Depreciation $                   500 $                   500 $                   500
Other Expenses $               1,100 $               1,440 $               1,500
Net income $           (15,000) $             10,000 $             20,000
៨.៣. តារាងតុល្យការព្យាករណ៍
Year 1Year 2Year 3
Cash $           16,500 $         25,000 $       42,500
Inventory $            5,000 $          7,000 $        10,000
Establishment $            10,950 $           10,700 $         10,450
Other Assets $             18,550 $            18,300 $          18,050
Total Assets $           51,000 $         61,000 $        81,000
Liabilities $          1,000 $        1,000 $        1,000
Capital Stock $           65,000 $         65,000 $         65,000
Retained Earnings $          (15,000) $         (5,000) $        15,000
Total Liabilities and Equity $          51,000 $         61,000 $       81,000
៨.៤. ព្យាករណ៍លំហូរសាច់ប្រាក់
Year 1Year 2Year 3
Beginning Cash $                 65,000 $                 16,500 $                 25,000
Cash Flow from Operatiions
Net income $        (15,000) $          10,000 $        20,000
Depreciation $         500 $           500 $        500
Decrease in Inventory $          (5,000) $           (2,000) $        (3,000)
Increase in Current Liabilities $          1,000 $                           – $                           –
Net Cash Flow from Operations $          (18,500) $            8,500 $        17,500
Cash Flow from Investing
Purchase of equipment $        (18,800) $                           – $                           –
Establishment cost $        (11,200) $                           – $                           –
Net CF from Investing $        (30,000) $                           –   $                           –  
Cash Flow from Financing
Issue of shares $                           – $                           – $                           –
Net CF from Financing $                           –   $                           –   $                           –
Ending Cash $        16,500 $         25,000 $         42,500
៨.៥. វិភាគរ៉ាស្យូ
YEAR 1YEAR 2YEAR 3INDUSTRY PROFILE
Sales Growth0.00%100.00%25.00%7.56%
Percent of Total Assets
Inventory9.80%11.48%12.35%37.60%
Other Current Assets0.00%0.00%0.00%29.04%
Total Current Assets42.16%52.46%64.81%78.59%
Long-term Assets57.84%47.54%35.19%21.41%
TOTAL ASSETS100.00%100.00%100.00%100.00%
Current Liabilities1.96%1.64%1.23%38.50%
Long-term Liabilities0.00%0.00%0.00%19.42%
Total Liabilities1.96%1.64%1.23%57.92%
NET WORTH98.04%98.36%98.77%42.08%
Percent of Sales
Sales100.00%100.00%100.00%100.00%
Gross Margin30.00%30.00%30.00%34.85%
Admin Expenses33.40%19.03%17.20%16.95%
Advertising Expenses10.00%5.00%4.00%2.50%
Net Income-15.00%5.00%8.00%1.10%
Main Ratios
Current21.53252.51.79
Quick16.52542.50.7
Debt Ratio1.96%1.64%1.23%65.04%
Return on Equity-30.00%16.67%25.00%2.65%
Return on Assets-29.41%16.39%24.69%7.59%
 ៩. ឧបសម្ព័ន្ធ
៩.១. ព្យាករណ៍ការលក់ប្រចាំខែ
៩.២. ព្យាករណ៍ចំណូលចំណាយប្រចាំខែ
៩.៣. ព្យាករណ៍តារាងតុល្យការប្រចាំខែ
៩.៤. ព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ
ប្រភព៖ 101store
https://khmerecords.blogspot.com/2017/02/blog-post_8.html